អស្ចារ្យណាស់! រថយន្តប្រណិត មួយគ្រឿង ស្រោបសុទ្ធតែមាស និងឆ្អឹងសត្វ

https://shared-box7.blogspot.com/2015/09/blog-post_13.html
ចិន៖ គ្មានអ្វីជារឿងលំបាក ទាល់តែសោះ
សម្រាប់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម ក្នុងការបង្ហាញ
នូវធនធានដ៏សន្ធឹកសន្ធាប់ ដែលខ្លួនមានឲ្យអ្នកដទៃបានដឹង ដូចនេះហើយទើប
ក្រុមហ៊ុនផលិតរថយន្តមួយកន្លែង នៅក្នុងប្រទេសចិន បានសំអិតសំអាង
ផលិតនិងតុបតែងរថយន្តប្រណិតមួយគ្រឿង ដែលស្រោបដោយមាសសុទ្ធ និងឆ្អឹងសត្វ
ដ៏មានតម្លៃតែម្តង ។

រថយន្តទំនើបនិងល្អប្រណិតមួយគ្រឿងនេះ ត្រូវបានគេដាក់បង្ហាញឲ្យសាធារណជនបានឃើញ នៅក្នុងកម្មវិធីតាំងពិព័រណ៍មួយនៅក្នុងទីក្រុងGuangzhou ខេត្តGuangdong ភាគខាងត្បូងនៃប្រទេសចិន ដោយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមចូលចិត្តរថយន្តជាច្រើន។
អ្វីដែលជាភាពអស្ចារ្យ និងធ្វើឲ្យអ្នកទស្សនាជញ្ជក់មាត់គ្រប់ៗគ្នានោះ គឺថារថយន្តដ៏ល្អផ្តាច់នេះ ត្រូវបានគេច្នៃជារូបរាងនាគហោះ ដោយប្រើឆ្អឹងសត្វមួយប្រភេទ ចំនួន៣ម៉ឺនដុំ រួមជាមួយនឹងមាស ១,៩៩៩ដុំផងដែរ ។ លើសពីនេះទៅទៀតនោះ អ្នកជំនាញខាងចំលាក់ ដល់ទៅ ២០នាក់ បានចំណាយរយៈពេលដល់ទៅជាង ៣ឆ្នាំ ក្នុងការដុះខាត់និងឆ្លាក់ ឆ្វឹងសត្វ និងមាសទាំងអស់នោះ រួចតុបតែងផ្គុំជាមួយនឹងរថយន្ត ចេញបានជារាងនាគនេះឡើង។
គួរបញ្ជាក់ផងដែរថា ប្រភេទរថយន្ត ដែលគេបានយកមកតុបតែង និងសំអិតសំអាងយ៉ាងប្រណិតនេះ គឺប្រភេទរថយន្តម៉ាក BMW Z4 ។