ទាំងនេះ ជាផលិតផលថ្មីដែល Google នឹងប្រកាសក្នុងព្រឹត្តិការណ៍ស្អែកនេះ

https://shared-box7.blogspot.com/2015/09/google.html
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនដូចជា Apple, Samsung, Sony
និង Motorola
សុទ្ធតែបានប្រកាសនូវផលិតផលថ្មីរបស់ខ្លួនរួចអស់ទៅហើយ។
ដោយឡែកក្រុមហ៊ុន Google ក៏មិននៅស្ងៀមដែរ
ដោយខ្លួននឹងធ្វើការប្រកាសបង្ហាញផលិតផលថ្មីនៅក្នុង
ព្រឹត្តិតការណ៍ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី២៩ ស្អែកនេះ។

នៅក្នុងព្រឹត្តិការណ៍ដ៏ធំនោះ ក្រុមហ៊ុន Google ត្រូវបានឲ្យដឹងថានឹងធ្វើការប្រកាសនូវផលិតផលមួយចំនួនមានដូច ជា៖
ទូរសព្ទស្មាតហ្វូនជំនាន់ថ្មី

អស់រយៈពេលប្រាំឆ្នាំហើយដែលក្រុមហ៊ុន Google បានប្រកាសនូវទូរសព្ទស្មាតហ្វូនម៉ូដែល Nexus របស់ខ្លួន។ ចំណែកក្នុងឆ្នាំនេះដែរ ក្រុមហ៊ុនប្រហែលជានឹងប្រកាសនូវស្មាតហ្វូនពីរម៉ូដែលថ្មីទៀតគឺ Nexus 5X និង Nexus 6P ដោយម៉ូដែល Nexus 5X ត្រូវបានឲ្យដឹងថានឹងបំពាក់ដោយអេក្រង់ទំហំ ៥,២ អ៊ីញ, CPU ប្រភេទ Snapdragon 808, RAM 2GB ឬ3GB , ទំហំម៉េមូរី 16GB និង 32GB , កាមេរ៉ាក្រោយ 13MP មុខ 12MP , បច្ចេកវិទ្យាស្គែនម្រាមដៃ និងរន្ធដោត USB Type-C។
ចំណែកឯម៉ូដែល Nexus 6P វិញនឹងបំពាក់ដោយអេក្រង់ទំហំ ៥,៧ អ៊ីញ , CPU ប្រភេទ Snapdragon 810, ទំហំ RAM 3GB , ទំហំម៉េមូរី 32GB និង 64GB, កាមេរ៉ាក្រោយ 11MP មុខ 7MP, បច្ចេកវិទ្យាស្គែនម្រាមដៃ រន្ធដោតប្រភេទ USB Type-C ហើយស្មាតហ្វូនទាំងពីរម៉ូដែលនេះនឹងដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការជំនាន់ថ្មីគឺ Android Marshmallow។
ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី

ជាមួយគ្នានោះដែរក្រុមហ៊ុន Google ក៏ប្រហែលជានឹងធ្វើការប្រកាសនូវការ Update ចុងក្រោយទៅលើប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ថ្មីរបស់ខ្លួនគឺ Android Marshmallow។ ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះក្រុមហ៊ុនធ្លាប់បានប្រកាស បង្ហាញម្ដងរួចទៅហើយនៅក្នុងព្រឹត្តិការ I/O កាលពីខែមីនាកន្លងទៅ។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ថ្ងៃស្អែកនេះខ្លួននឹងប្រកាសនូវការ Update ចុងក្រោយទៅលើប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយនេះ។
ឧបករណ៍ Chromecast ជំនាន់ថ្មី

ក្រៅពីការប្រកាសនូវផលិតសំខាន់ៗទាំងពីរខាងលើ ក្រុមហ៊ុន Google ក៏នឹងធ្វើការប្រកាសនូវផលិតផល Chromecast ជំនាន់ថ្មីចំនួនពីរម៉ូដែលទៀតគឺ Chromecast ជំនាន់ទីពីរ និង Chromecast Audio៕