បារីធ្វើឱ្យថមថយកម្រិតវីតាមីន D ក្នុងសរីរាង្គ

https://shared-box7.blogspot.com/2015/09/blog-post_48.html
បើតាមការស្រាវជ្រាវមួយ នាពេលថ្មីៗនេះ
បានបង្ហាញថា ការជក់បារី អាចធ្វើឲ្យមានការថនថយនូវកម្រិតវីតាមីន D
ហើយវាក៏អាចធ្វើឱ្យអ្នកជក់បារី កើតជំងឺមហារីកផងដែរ។ ក្នុងការស្រាវជ្រាវ
នេះ គេបានវាស់កម្រិតវីតាមីន D ក្នុងប្លាស្មាពីសំណាកឈាម
ដែលប្រមូលបានពីឆ្នាំ១៩៨១-១៩៨៣ របស់ប្រជាជនដាណឺម៉ាក ១០.០០០ នាក់។
បន្ទាប់ពី នោះ ពួកអ្នកស្រាវជ្រាវ បានតាមដានអ្នកទាំងនេះ
ក្នុងអំឡុងពេលដល់ទៅ ២៨ឆ្នាំ តាមរយៈមជ្ឈមណ្ឌលមហារីក ដាណឺម៉ាក។
ក្នុងចំណោមនោះ មាន ១.០៨១នាក់ បាន កើតជំងឺមហារីកមួយ
ពាក់ព័ន្ធនឹងការជក់បារី។ 
ពួក អ្នកស្រាវជ្រាវ បានកំណត់ថា កម្រិតវីតាមីន D ជាមធ្យម
ដែលមាននៅក្នុងសរីរាង្គរបស់អ្នកទាំងនេះ ត្រឹមតែ ១៤,៨ mg/ml
ធៀបនឹងកម្រិត មធ្យម ១៦,៤ mg/ml របស់អ្នកត្រូវបានតាមដានទាំងអស់។
លទ្ធផលទាំងអស់នេះ ជាលើកដំបូង បានបង្ហាញថា គ្រោះថ្នាក់កើតជំងឺមហារីក
ពាក់ព័ន្ធនឹងការជក់បារី មានការទាក់ទងជាមួយកម្រិតវីតាមីន D ទាប។
ទិន្នន័យ ទាំងឡាយ ក៏ចង្អុលបង្ហាញថា សារជាតិគីមីនៅក្នុងផ្សែងបារី
អាចមានឥទ្ធិពលលើមុខងារ និងការបំប្លែងសារជាតិរបស់វីតាមីន D ។
ផ្ទុយមកវិញ វីតាមីន D ក៏
អាចផ្លាស់ប្តូរភ្នាក់ងារបង្កមហារីករបស់សារជាតិគីមីក្នុងផ្សែងបារី
។
ក្នុងការស្រាវជ្រាវនោះដែរ វេជ្ជបណ្ឌិត និងជាបណ្ឌិតវេជ្ជសាស្ត្រ
Borge G. Nordestagaard បាននិយាយថា
"ការវិភាគទាំងឡាយរបស់យើងខ្ញុំ បង្ហាញពីទំនាក់ទំនងរវាង
កម្រិតវីតាមីន D ទាប ក្នុងប្លាស្មា
ជាមួយការប្រឈមខ្ពស់នឹងការកើតជំងឺមហារីក មានពាក់ព័ន្ធដល់បារី។
រឿងនេះសំខាន់ណាស់ចំពោះការស្រាវជ្រាវ
ក្នុងអនាគតអំពីទំនាក់ទំនងរវាងកម្រិតវីតាមីន D ក្នុងប្លាស្មា
ជាមួយគ្រោះថ្នាក់កើតជំងឺមហារីក" ។
ការជក់បារី អាចបណ្តាលឱ្យកើតជំងឺមហារីកច្រើនប្រភេទ ដូចជា៖
មហារីកប្លោកនោម, មាត់ស្បូន, បំពង់ក, ក្បាលនិងក, តម្រងនោម, ថ្លើម,
សួត, ក្រពេញលំពែង, ក្រពះ ក៏ដូចមហារីកឈាមស។ មជ្ឈមណ្ឌលគ្រប់គ្រង
និងបង្ការជំងឺឆ្លង បានអះអាងថា ការចំណាយលើការថែទាំសុខភាព
និងការខាតបង់ទិន្នផល បង្កឡើងដោយការជក់បារី ចំពោះខឿនសេដ្ឋកិច្ច
គឺប្រហាក់ប្រហែល ១៩៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ៕