យំក៏អាចជួយដល់មនុស្សឲ្យមានអារម្មណ៍ល្អឡើងវិញ

https://shared-box7.blogspot.com/2015/09/blog-post_6.html
ក្រុមអ្នកជំនាញខាងផ្នែកបេះដូង
ជនជាតិអាម៉េរិកបានបង្ហាញឲ្យឃើញថា ការយំខ្សឹកខ្សួល
គឺជាការថែរក្សាបេះដូង។ ជាមួយគ្នានេះដែរមានការអះអាងថា
ការយំជួយធ្វើឲ្យសាច់ដុំបេះដូងបានរសាយ
ពីការហាត់នឿយ នៃការធ្វើចលនាគ្រប់វិនាទី។ មិនតែប៉ុណ្ណោះវា
ថែមទាំងអាចជួយបេះដូងទទួលបាននូវអុកហ្ស៊ីសែនច្រើន។
តើអ្នកកំពុងតែមានទុក្ខព្រួយមែនទេ?
ប្រសិនបើអ្នកមានសូមអ្នកយំភ្លាមទៅ
ដោយអ្នកកុំព្យាយាមទប់ទឹកភ្នែករបស់អ្នក
ពីព្រោះដំណក់ទឹកភ្នែកដែលហូរចេញពី
ភ្នែករបស់អ្នកវាអាចជួយលាងជម្រះបេះដូង របស់អ្នកឲ្យបានស្រស់បំព្រង
និងមានភាពប្រសើរឡើង។ ហេតុដូច្នេះហើយ
ទើបបន្ទាប់ពីយំរួចហើយអ្នកមានអារម្មណ៍ថា
ភាពតានតឹងរបស់អ្នកមានសភាពធូរស្បើយជាងមុន៕
