នំសែនព្រះខែ ចម្លែកៗទាំង ១០ប្រភេទ ធ្វើនៅប្រទេសចិន

https://shared-box7.blogspot.com/2015/09/blog-post_65.html
ន៖ នំព្រះខែ គឺជានំមួយប្រភេទ ដែល មិនអាចខ្វះបានក្នុង
ការប្រារព្ធពិធីបុណ្យ សែនព្រះខែ ដែលជា ពិធីបុណ្យ បែបប្រពៃណី ដ៏យូរលង់មួយ
ត្រូវបានបងប្អូន ជនជាតិចិន ឬ ជាប់ខ្សែស្រឡាយ ជនជាតិចិន តែងតែ ធ្វើឡើងជា
រៀងរាល់ឆ្នាំ មិនដែលខាននោះទេ ។
យ៉ាងណាមិញ ដោយសារការរស់របស់ប្រជាជន កាន់តែមានភាពទាន់សម័យ អ្នកធ្វើនំសែន ព្រះសែន ក៏បាន ច្នៃប្រឌិត ផលិត នំសំរាប់សែនព្រះខែ ខុសពីនំព្រះសែន បែបសាមញ្ញាធម្មតា ដោយច្នៃប្រឌិត នំព្រះសែនឲ្យមាន ច្រើនបែប ច្រើនយ៉ាង ជាមួយរសជាតិប្លែកៗ ជាច្រើនប្រភេទ កាន់តែទាក់ទាញ ។
ក្នុងនោះ មាននំសែនព្រះខែ ចំនួន ១០ ប្រភេទ ដែលគេចាត់ទុកជានំចម្លែកជាងគេ ដូចខាងក្រោមនេះ៖
១០. នំព្រះខែ រសជាតិសូកូឡា មានស្នូល សាច់គោហឹលខាងក្នុង៖
៩. នំព្រះខែ រសជាតិ ជូរ ហឹល៖ នំព្រះខែនេះ ខាងក្នុងមានស្នូល ធ្វើពីបន្លែច្រើនប្រភេទ ដែលធ្វើឲ្យមាន រសជាតិជូរ ហើយ រសជាតិហឹល ដោយ ប្រើទឹកម្ទេស ដោយនំព្រះខែនេះ មានលក្ខណៈប្រហាក់ ប្រហែលទៅ នឹងនំម៉ាក ល្បី របស់ចិន Lao Gan Ma។
៨. នំព្រះខែ ម្សៅធ្វើពីតៅហ៊ូ ៖ នំព្រះខែ ប្រភេទនេះត្រូវបានផលិតពីប្រភេទម្សៅ នំធ្វើជាមួយ តៅហ៊ូ ដែលជាប្រភេទនំព្រះខែ ពេញនិយមនៅ ខេត្តក្វាងទុង ប្រទេសចិន ។
៧. នំព្រះខែ មានស្នូលធ្វើផ្សិត និង ថ្លើមសត្វក្ងាន៖ នំព្រះខែប្រភេទត្រូវបានធ្វើឡើងពី គ្រឿងផ្សំដែល មានតម្លៃខ្ពស់ ដូចជាផ្សិតចិន និង ថ្លើមក្ងាន ហើយ វាត្រូវបាន ហៅថាជា នំសែនព្រះខែ លំដាប់ខ្ពស់ ។
៦. នំព្រះខែ មានស្នូល លាយស៊ុតក្រឡុក និងគុយឆាយ៖ សំរាប់នំព្រះខែនេះ ជានំដំបូងដែលមាន ស្នូលនំធ្វើពី ស៊ុតក្រឡុក ដែលខុសពីនំ ដទៃទៀត ។
៥. នំព្រះខែ «Shiren» ៖ នំព្រះខែ «Shiren» មានស្នូលធ្វើពី សណ្តែក១០ប្រភេទ ហើយមានទំហំធំ ពី ៤ទៅ៦ដង បើប្រៀបធៀបទៅនឹង នំព្រះខែជាលក្ខណៈ ប្រពៃណី ដែលនំនេះធ្វើឡើងក្នុងន័យ បួងសួងឲ្យ ភាពល្អប្រសើរ គ្រប់ប្រការ ។

៤. នំព្រះខែ មានស្នូលធ្វើសាច់ជ្រូកខរ និងបន្លែត្រាំក្នុងទឹកស៊ីអ៊ីវ៖ នំព្រះខែប្រភេទនេះ ត្រូវបានដាក់ ស្នូលដោយ អាហារល្បី របស់ចិនមួយប្រភេទឈ្មោះ "meicai kourou" ជាអាហារ ធ្វើពី សាច់ជ្រូកខរ និងបន្លែត្រាំក្នុងទឹកស៊ីអ៊ីវ ។
៣. នំព្រះខែ ធ្វើពី ម្សៅធ្យូងដើមឬស្សី ៖ នំព្រះខែនេះ ត្រូវបានធ្វើឡើងដោយ ដាក់ម្សៅធ្យូងដើមឬស្សី ចូលក្នុងម្សៅនំ ពេលដែលដុតនំ ដោយសារ ម្សៅធ្យូងឬស្សី មានតួនាទីអាច ស្រូបជាតិពុល ពីក្នុងខ្លួនបាន ។
២. នំព្រះខែ មានស្នូលធ្វើពី មី ៖ នំព្រះខែនេះ ជានំព្រះខែប្រភេទថ្មីចម្លែកតែម្តង ដោយបានដាក់ មី ធ្វើជាស្នូល ដែលនឹងធ្វើប្លែក អារម្មណ៍តែម្តង ។
១. នំព្រះខែ រសជាតិសណ្តែក យកទៅឆា ជាមួយប៉េងប៉ោះ៖ នេះពិតជាចម្លែក ដោយសារនៅ អាហារដ្ឋានក្នុង សាកលវិទ្យាល័យ អាកាសចរណ៍នៅចិន បាន ធ្វើល្បីប្រទេស ចិនតាមបណ្តាញ អ៊ីនធើណេត ដោយយក នំព្រះខែ ទៅឆាជាមួយប៉េងប៉ោះ ហើយពេលនេះ អាហារនេះ ត្រូវបានគេ ហៅថា ជា នំព្រះខែចម្លែក ជាងគេបំផុតនៅចិន ៕