ក្មេងអាយុក្រោម ១២ឆ្នាំ មិនគួរឱ្យប្រើឧបករណ៍អេឡិចត្រូនិចទេ

https://shared-box7.blogspot.com/2015/09/blog-post_96.html
សហគមន៍ជំងឺកុមារកាណាដានិងសភា
ជំងឺកុមារអាមេរិកបានទទូចរឿងមួយថាក្មេងមិនគួរណាឱ្យប្រើប្រាស់
ឧបករណ៍អេឡិចត្រូនិចឡើយ។ ឧទាហរណ៍ ក្មេងអាយុក្រោម ២
ឆ្នាំមិនគួរប្រើតែម្តងក្មេងអាយុចាប់ពី ៣ ទៅ ៥
ឆ្នាំគួរតែប្រើរយៈពេលតែមួយម៉ោងក្នុងមួយថ្ងៃនិងពី ៦ ទៅ ១៨
ឆ្នាំប្រើតែ ២ម៉ោងបានហើយ។
នេះដោយសារតែបច្ចេកវិទ្យាអាចនឹងបង្កគ្រោះថ្នាក់ ដល់ក្មេងពី ៤ ទៅ ៥
ដងឯណោះហើយអាចប៉ះពាល់ដល់ ការលូតលាស់របស់ពួកគេធ្ងន់ធ្ងរទៀត។
ការលូតលាស់ខួរក្បាល
ខួរក្បាលរបស់ក្មេងមានការលូតលាស់លឿនហើយបើសិនជាវាមិនត្រូវបានភ្ញោ ច ពីមជ្ឈដ្ឋានជុំវិញខ្លួនទេតែបែរជាប្រើប្រាស់ បច្ចេកវិទ្យាច្រើនពេកដូចជាទូរស័ព្ទដៃទូរទស្សន៍ iPadsអ៊ីនធើណេតវាពិតជាអាចធ្វើឱ្យក្មេងលែងមានការយកចិត្តទុកដាក់ រៀនមិនចេះខ្វះការយល់ដឹងនិងមិនលូតលាស់ សមត្ថភាពសម្របសម្រួលដល់ខ្លួនឯង។
មានផលវិបាកដល់ការលូតលាស់
ការប្រើប្រាស់បច្ចេកវិទ្យានឹងធ្វើឱ្យខ្សត់ខ្សោយការធ្វើចលនារបស់ កុមារដូច្នេះការលូតលាស់របស់ពួកគេនឹងយឺតយ៉ាវដូច្នេះវាពិតជាមាន ឥទ្ធិពលអវិជ្ជមានទៅលើលទ្ធផលនៃការសិក្សាពួកគេ។ ក្មេងអាយុក្រោម ១២ ឆ្នាំគួរតែមានការហាមឃាត់ ពីការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាដែលអាចកាន់នៅដៃបាន។
ធាត់ជ្រុល
ការប្រើប្រាស់បច្ចេកវិទ្យានឹងកាត់បន្ថយការធ្វើចលនារាងកាយរបស់ក្មេង ដូច្នេះវាងាយនឹងធ្វើឱ្យពួកគេធាត់ជ្រុលបាន។ នេះហើយគឺជាហេតុផលនៅពីក្រោយការពិតមួយដែលថាក្មេងម្នាក់ក្នុងចំណោម ក្មេងបួននាក់ ក្នុងប្រទេសកាណាដានិងអាមេរិកទៅជាធាត់ជ្រុល។ ៣០ ភាគរយនៃពួកគេនឹងកើតជំងឺទឹកនោមផ្អែមហើយក៏ប្រឈមមុខនឹងជំងឺបេះដូង និងអាយុខ្លីកាន់តែច្រើនដែរ។
អត់គេង
៧៥ ភាគរយនៃក្មេងដែលប្រើប្រាស់បច្ចេកវិទ្យាក្នុងបន្ទាប់គេងដែលមានអាយុ ចាប់ពី ៩ ទៅ ១០ ឆ្នាំគឺគេងមិនបានច្រើនទេហើយក៏ប៉ះពាល់ ដល់ពិន្ទុនៃការសិក្សារបស់ពួកគេដែរ។
ជំងឺផ្លូវចិត្ត
ការប្រើប្រាស់បច្ចេកវិទ្យាច្រើនពេកគឺជាហេតុផលមួយនៅពីក្រោយ ជំងឺផ្លូវចិត្តកង្វះការយកចិត្តទុកដាក់ ថប់អារម្មណ៍ និងការបាក់ទឹកចិត្តលើក្មេង។
ខឹង
ការខឹងឆេវឆាវរបស់ក្មេងតែងតែបណ្តាលមកពីការផ្សព្វផ្សាយបែបហិង្សារឿងអាសអាភាសនិងវីដេអូហ្គេមជាដើម។
ភ្លេចភ្លាំង
នៅពេលខួរក្បាលរបស់ក្មេងមានការប៉ះទង្គិចជាមួយនឹងការផ្សព្វផ្សាយ ច្រើនពេកវាអាចនឹងធ្វើឱ្យពួកគេខូចខាតការយកចិត្តទុកដាក់ ថយចុះការផ្ចង់អារម្មណ៍ និងការចងចាំងដែលប៉ះពាល់ដល់លទ្ធភាពនៃការរៀនសូត្រទៀត៕